សុំដៃរ័ត្នកើយ កម្រងរូបភាពអនុស្សាវរីយ៍កន្លងមក

History of Khmer rouge
ថ្ងៃទី 24-6-2019 ខ្ញុំបាទ ញ៉ែម អេន នឹងក្រុមការងារ បានជួបជនជាតិបារាំងអ្នកនាំភ្ញៀវទេសចរណ៍ ប្រចាំឥណ្ឌូចិន នឹងតំបន់ផ្សេងៗទៀតនៅលើ សកលលោក នៅស្នាក់ការ កណ្តាលរបស់អង្គការ អភិវឌ្ឍន៏តំបន់ទេសចរណ៏ប្រវត្តិសាស្ត្រអន្លង់វែង នៅខេត្តសៀមរាប។
បងប្អួន ជនរួមជាតិ ជាទីគោរពនឹងជាទីស្នេហា ខ្ញុំបាទ ញ៉ែ អេន អតីតអ្នកថតរូប នៅគុកទួលស្លែង ហើយបច្ចប្បន្ននេះ ប្រធានអង្គការអភិវឌ្ឃន៏តំបន់ទេសចរណ៏ប្រវត្តិសាស្ត្រអន្លង់វែង ។ មានទីតាំង ស្នាក់ការកណ្ដាលនៅភូមិជន្លង់សង្គាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ដែលមានផែនទី ដូចនៅក្នុង រូបភាពខាងក្រោមនេះ ស្រួលបងប្អូន ទាក់ទង មកអង្គការយើងខ្ញុំ។
កិច្ចសម្ភាសន៍ជាមួយទូរទស្សន៍TNM TV
ថ្ងៃនេះទី 7_6_2019 ខ្ញុំបាទ ញ៉ែម អេន អតីតអ្នកថតរូបនៅគុកទួលស្លែង ក្មុងរបប កម្ពុជាប្រជាធិបតេយ្យ បច្ចុប្បន្ន ប្រធានអង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍អន្លង់វែង ។ បានអនុញ្ញាត្ត អោយភ្ញៀវតួរ មួយក្រុម មកពីប្រទេសបារាំងនៅក្រុង ប៉ារីស បានជួបសំណេះសំណាល និយាយ រឿងរបបខ្មែរក្រហម ដឹកនាំប្រទេសរយៈពេល 3ឆ្នាំ 8ខែ 20 ថ្ងៃ ធ្វើអោយ បាត់បង់ ធន់ធាន មនុស្សស្ទើទាំងអស់ នៅក្នុងប្រទេស។ ពួកគាត់បានសួរសំណួរ មកកាន់ខ្ញុំបាទ ប្រមាណ 200 សំណួរផងដែរ ។ល។ សំណួរទាំងអស់ សួរផ្តោតទៅលើ គុកទួលស្លែង Today, 7_6_2019 I’m Nhem En aformer photographer at toul sleng Democratic Kampuchea, currently the head of […]
បកស្រាយ ពាក្យថា ឈ្លានពាន រំដោះ និងមនុស្សធម៌ ដែលថ្មីៗនេះប្រទេសសិង្ហបូរី ធ្វើការចោទប្រកាន់មកលើប្រទេសកម្ពុជាថាថ្ងៃ07មករាឆ្នាំ1979មិនមែនជាថ្ងៃរំដោះទេ គឺជាការឈ្លានពានពីសំណាក់កងទ័ព្វវៀតណាមមកលើប្រទេសកម្ពុជាយើងទៅវិញទេ។ Commenting on the liberation and humanitarian aggression, Singapore recently accused Cambodia of January 7, 1979, not the liberation day, the invasion of the Vietnamese forces on our country.
រូបថតរាប់ពាន់សន្លឹកដែលបង្ហាញមុខអ្នកទោសនៅសារមន្ទីគុកទួលស្លែង និងរូបថតថ្នាក់ដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ ជាច្រើនរូបដែលគេបានបង្ហោះក្នុងបណ្តាញសង្គមនិងនៅតាមសាលពិព័រណ៍មួយចំនួនទៀតនោះ ភាគច្រើនសុទ្ធសឹងតែជាស្នាដៃរបស់អតីតអ្នកថតរូបនៅគុកទួលស្លែង លោក ញ៉ែម អេន។ រាប់ចាប់តាំងពីសកម្មភាពថ្នាក់ដឹកនាំ រូបថតអ្នកទោស និងទិដ្ឋភាពជាច្រើនទៀតដែលបានថតក្នុងចន្លោះឆ្នាំ ១៩៧១ រហូតដល់ ឆ្នាំ ១៩៧៩ ត្រូវបានលោក ញ៉ែម អេន បានសន្សំទុករាប់ម៉ឺនសន្លឹក ដើម្បីទុកជាឯកសារប្រវត្តិសាស្រ្តមួយសម្រាប់ខ្មែរជំនាន់ក្រោយ។ អតីតអ្នកថតរូបដែលមានវ័យ ៥៩ ឆ្នាំរូបនេះក៏មានបំណងចង់បើកជាសារមន្ទីមួយដើម្បីតាំងរូបថតរបស់លោកក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលចង់ស្វែងយល់ឲ្យកាន់តែច្បាស់នូវរបបដ៏យង់ឃ្លង ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃនេះផងដែរ។
បងប្អួន ជនរួមជាតិ ជាទីគោរពស្នេហាខ្ពស់បំផុត ការដឹកនាំប្រទេស របស់ថ្នាក់មេៗខ្មែរក្រហម កំពូលៗដែលមានអ៊ុំ ប៉ុល ពត ជាថ្នាក់កំពូលផុតលេខ ក្មុងកាលះទេសះរយះពេលខ្លី 3ឆ្នាំ 8ខែ 20ថ្ងៃ ដែលធ្វើអោយបាត់បង់ធនធាន មនុស្សនឹង ជីវិតមនុស្សជាច្រើន ។ល។ បញ្ជាក់ ឯកសារ សរអោយឃើញថា ជីវិតនឹងការតស៊ូ របស់គាត់ ត្រូវបញ្ចាប់ នឹងត្រូវ ពួកខ្មែរក្រហម នឹងតាម៉ុក ចាប់យកមក កាត់ទោស ក្រោយពី បានសម្លាប់ ឯកឧត្តម សុន សេន រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ 1975 ដល់ឆ្នាំ 1979 នឹងក្រុមគ្រូសារ 13 នាក់ នៅលើភ្នំដងរ៉ែក ឆងស្រង៉ាំ ភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន។ល។
© NHEM EN 2019. Powered by WordPress