Hom Photos

ញ៉ែមអេននឹងក្រុមការងារបានជួបជនជាតិបារាំង

ថ្ងៃទី 24-6-2019 ខ្ញុំបាទ ញ៉ែម អេន នឹងក្រុមការងារ បានជួបជនជាតិបារាំងអ្នកនាំភ្ញៀវទេសចរណ៍ ប្រចាំឥណ្ឌូចិន នឹងតំបន់ផ្សេងៗទៀតនៅលើ សកលលោក នៅស្នាក់ការ កណ្តាលរបស់អង្គការ អភិវឌ្ឍន៏តំបន់ទេសចរណ៏ប្រវត្តិសាស្ត្រអន្លង់វែង នៅខេត្តសៀមរាប។ 

បងប្អួនជនរួមជាតិជាទីគោរពនឹងជាទីស្នេហា

បងប្អួន ជនរួមជាតិ ជាទីគោរពនឹងជាទីស្នេហា ខ្ញុំបាទ ញ៉ែ អេន អតីតអ្នកថតរូប នៅគុកទួលស្លែង ហើយបច្ចប្បន្ននេះ ប្រធានអង្គការអភិវឌ្ឃន៏តំបន់ទេសចរណ៏ប្រវត្តិសាស្ត្រអន្លង់វែង ។ មានទីតាំង ស្នាក់ការកណ្ដាលនៅភូមិជន្លង់សង្គាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ដែលមានផែនទី ដូចនៅក្នុង រូបភាពខាងក្រោមនេះ ស្រួលបងប្អូន ទាក់ទង មកអង្គការយើងខ្ញុំ។

អ​តីត​អ្នក​ថត​រូប​គុក​ទួល​ស្លែង​៖ ខ្ញុំ​ចង់​មាន​សា​រមន្ទីរ​មួយ​សម្រាប់​តាំង​រូប​ដែល​ខ្ញុំ​ថតដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​

​រូបថត​រាប់ពាន់​សន្លឹក​ដែល​បង្ហាញមុខ​អ្នកទោស​នៅ​សា​រមន្ទី​គុក​ទួល​ស្លែង​ ​និង​រូបថត​ថ្នាក់ដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ជាច្រើន​រូប​ដែលគេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​និង​នៅ​តាម​សាល​ពិព័រណ៍​មួយចំនួន​ទៀត​នោះ​ ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​អតីត​អ្នកថតរូប​នៅ​គុក​ទួល​ស្លែង​ ​លោក​ ​ញ៉ែម​ ​អេន​។​ ​រាប់​ចាប់តាំងពី​សកម្មភាព​ថ្នាក់ដឹកនាំ​ ​រូបថត​អ្នកទោស​ ​និង​ទិដ្ឋភាព​ជាច្រើន​ទៀត​ដែល​បាន​ថត​ក្នុង​ចន្លោះ​ឆ្នាំ​ ​១៩៧១​ ​រហូតដល់​ ​ឆ្នាំ​ ​១៩៧៩​ ​ត្រូវ​បាន​លោក​ ​ញ៉ែម​ ​អេន​ ​បាន​សន្សំទុក​រាប់​ម៉ឺន​សន្លឹក​ ​ដើម្បី​ទុកជាឯកសារ​ប្រវត្តិ​សាស្រ្ត​មួយ​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ​។​ ​អតីត​អ្នកថតរូប​ដែល​មាន​វ័យ​…

បងប្អួនជនរួមជាតិខ្ញុំបាទញ៉ែមអេន…..

បងប្អួន ជនរួមជាតិខ្មែរ នៅក្នុងនិងក្រៅប្រទេស អោយបានជ្រាបថា ខ្ញុំបាទ ញ៉ែម អេន អតីតអ្នកថតរូបនៅគុកទួលស្លែង បានបង្កើត អង្គការមួយ ឈ្នោះ អង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រអន្លង់វែងខេត្តឧត្តរមានជ័យ ។ បច្ចុប្បន្ននេះ មានស្នាក់ការកណ្តាល ស្ថិតនៅផ្លូវ 7 មករា ភូមិជន្លង់…

ខ្ញុំបាទញ៉ែមអេន អតីតអភិបាលរងស្រុកអន្លងវែង

ខ្ញុំបាទញ៉ែមអេន អតីតអភិបាលរងស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ និងសមាជិកក្រុមព្រឹក្សាស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ 1- ឆ្នាំ២០០៥ ឡើងជាអភិបាលរងស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ 2- ឆ្នាំ២០០៩ ឡើងជាសមាជិកក្រុមព្រឹក្សាស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ 3- ឆ្នាំ២០១១ ត្រឡប់ទៅកាន់ អភិបាលរងស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ 4- ឆ្នាំ២០១៥…

ខ្ញុំបាទ ញ៉ែម អេន អតីតអ្នកថតរូបនៅគុកទួលស្លែង

ខ្ញុំបាទ ញ៉ែម អេន អតីតអ្នកថតរូប នៅគុកទួលស្លែង ខ្ញុំបានបង្កើត អង្គការមួយឈ្មោះ អង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង។ នៅក្នុងអង្គការនេះមានខ្ញុំបាទ ញ៉ែម អេន ជាប្រធាន នឹងខិតខំចងក្រង ប្រវត្តិសាស្ត្រដ៏ ជូរចត់នៃរបបខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយ ការដឹកនាំប្រទេស…

ថ្ងៃទី 23-4-2019 ខ្ញុំបាទ ញ៉ែម អេន មានកត្តិយស់ មានការអញ្ជើញ ពីវិទ្យុបារាំង…..

ថ្ងៃទី 23-4-2019 ខ្ញុំបាទ ញ៉ែម អេន មានកត្តិយស់ មានការអញ្ជើញ ពីវិទ្យុបារាំង ប្រចាំកាយាល័យ នៅទីក្រុងភ្នំពេញ នៅកាណាឌីយ៉ា នៅជាន់ ទី 21 រយះពេល 20 នាទី ។ ប្រធានបទការជួបធ្វើបទសំភាសន៌ មានពី…

សេចក្តីជូនដំណឹង

ថ្ងៃចន្ទទី២២ ខែមេសាឆ្នាំ២០១៩ ខ្ញុំបាទញ៉ែមអេន ប្រធានស្ថាបនិកគណបក្សពលកររុងរឿង សូមជម្រាបជូនបងប្អូនជនរួមជាតិក្នុងនិងក្រៅប្រទេសឲ្យបានជ្រាបថា។ខ្ញុំបាទបានដាក់លិខិតទៅក្រសួងមហាផ្ទៃ ឲ្យលុបឈ្មោះចេញពីបញ្ជីពីក្រសួងមហាផ្ទៃ ខ្ញុំបាទឈប់ធ្វើនយោបាយហើយ ចាប់តាំងពីថ្ងៃនេះតទៅ ។ ខ្ញុំបាទនឹងចូលរួមកិច្ចការសង្គមវិញ និងមានអង្គការមួយឈ្មោះ អង្គការអភិវឌ្ឍន៍តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង ខ្ញុំបាទញ៉ែមអេន ជាប្រធាន និងចូលរួមសហការជាមួយរដ្ឋាភិបាលទាក់ទងប្រវត្តិសាស្ត្រខ្មែរក្រហម និងទេសចរណ៍។

បងប្អួន ខ្មែរនៅក្នុងនឹងក្រៅប្រទេស ជាទីគោរពរាប់អាន ខ្ពស់បំផុត

ក្នុងនាម ខ្ញុំបាទ ញ៉ែម អេន អតីត អ្នកថតរូប នៅគុកទួលស្លែង ខ្ញុំបាទ បានខិតខំ ថែរក្សាឯកសារ រូបថត ថ្នាក់ដឹកនាំ មេៗខ្មែរក្រហម ចំរុះ មានជាង មួយម៉ឺនសន្លឹក ចាប់ពីឆ្នាំ 1976 ដល់ឆ្នាំ 1979…

រូបភាពពិសេសដែលភ្ញៀវជាតិនិងអន្តរជាតិអត់ទាន់បានដឹងពីសកម្មភាពអ្នកថតរូបនៅគុកទួលស្លែង

ការងារខ្ញុំបាទ មានការងារជាច្រើនផ្នែក 1) ការងារស្នូលថតរូបអ្នកទោសគុកទួលស្លែង 2) ផ្តិតរូបថតអ្នកទោសគុកទួលស្លែង 3) លាយថ្នាំ លាងស្វីល 4) ថតកុន បញ្ចាំងកុន គូរផែនទី ហើយមានការងារជាច្រើនទៀត ដើរតាមថ្នាក់ដឹកនាំ កំពូលៗចុះទៅតាមភូមិភាគតាមតំបន់តាមសហករណ៍ លើកទំនប់ជីកប្រឡាយផងដែរ ។