អ​តីត​អ្នក​ថត​រូប​គុក​ទួល​ស្លែង​៖ ខ្ញុំ​ចង់​មាន​សា​រមន្ទីរ​មួយ​សម្រាប់​តាំង​រូប​ដែល​ខ្ញុំ​ថតដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​


រូបថត​រាប់ពាន់​សន្លឹក​ដែល​បង្ហាញមុខ​អ្នកទោស​នៅ​សា​រមន្ទី​គុក​ទួល​ស្លែង​ ​និង​រូបថត​ថ្នាក់ដឹកនាំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ជាច្រើន​រូប​ដែលគេ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​និង​នៅ​តាម​សាល​ពិព័រណ៍​មួយចំនួន​ទៀត​នោះ​ ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ស្នាដៃ​របស់​អតីត​អ្នកថតរូប​នៅ​គុក​ទួល​ស្លែង​ ​លោក​ ​ញ៉ែម​ ​អេន​។​ ​រាប់​ចាប់តាំងពី​សកម្មភាព​ថ្នាក់ដឹកនាំ​ ​រូបថត​អ្នកទោស​ ​និង​ទិដ្ឋភាព​ជាច្រើន​ទៀត​ដែល​បាន​ថត​ក្នុង​ចន្លោះ​ឆ្នាំ​ ​១៩៧១​ ​រហូតដល់​ ​ឆ្នាំ​ ​១៩៧៩​ ​ត្រូវ​បាន​លោក​ ​ញ៉ែម​ ​អេន​ ​បាន​សន្សំទុក​រាប់​ម៉ឺន​សន្លឹក​ ​ដើម្បី​ទុកជាឯកសារ​ប្រវត្តិ​សាស្រ្ត​មួយ​សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ​។​ ​អតីត​អ្នកថតរូប​ដែល​មាន​វ័យ​ ​៥៩​ ​ឆ្នាំ​រូប​នេះ​ក៏​មានបំណង​ចង់បើ​កជា​សា​រមន្ទីមួយ​ដើម្បី​តាំង​រូបថត​របស់​លោក​ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​ចង់​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​នូវ​របប​ដ៏​យង់​ឃ្លង​ ​៣ឆ្នាំ​ ​៨ខែ​ ​និង​ ​២០ថ្ងៃនេះ​ផង​ដែរ​។​ ​សា​រមន្ទីនេះ​អាច​នឹង​បង្កើត​ឡើង​ក្រោម​ស្លាក​អង្គការ​របស់​លោក​ដែល​មានឈ្មោះ​ថា​ ​«​ ​អង្គការ​អភិវឌ្ឍ​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​អន្លង់វែង​»​។​ ​យ៉ាងណាមិញ​ដើម្បី​អាចប​ង្កើត​សា​រមន្ទីរនេះ​បាន​ ​លោក​ ​ញ៉ែម​ ​អេន​ ​ត្រូវ​ធ្វើ​សំណុំ​ឯកសារ​ដើម្បី​សុំ​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ ​និង​ការស្វែងរក​វិភាគទាន​បន្ថែម​ពី​ស្ថានទូត​នានា​ផង​ដែរ​។​ ​លោក​ ​ញ៉ែម​ ​អេ​នបា​នប​ង្ហើ​បថា​ ​ប្រសិនបើ​មានការ​គាំទ្រ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ ​សា​រមន្​ទីនេះ​អាច​នឹង​លេច​រូបរាង​ឡើង​នៅ​ឯ​ខេត្តសៀមរាប​ ​ដែល​ជា​តំបន់​សក្តា​នុ​ពល​ខ្ពស់​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ​។​ ​រូបថត​ចំនួន​ពីរ​ពាន់​សន្លឹក​នឹង​ត្រូវ​ដាក់​ស៊ុម​កញ្ចក់​ឲ្យបាន​ត្រឹមត្រូវ​ ​និង​មាន​រូបថត​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្គូ​រ​ផ្គងផ្គុំ​គ្នា​ជា​ផ្ទាំង​ប៉ាណូ​ធំៗ​ជាច្រើន​ផង​ដែរ​ ។​  គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ញ៉ែម​អេន​ ​គឺជា​កូនពៅ​ក្នុង​ត្រកូល​គ្រួសារ​ដែល​មាន​បងប្អូន​ប្រាំបី​នាក់​ ​ដែល​មាន​ស្រុកកំណើត​នៅ​ ​ភូមិ​ ​ត្រពាំង​មាស​ ​ឃុំ​ ​ត្រ​ង៉ិល​ ​ស្រុក​ ​កំពង់លែង​ ​ខេត្ត​ ​កំពង់ឆ្នាំង​។​ ​បើ​យោង​តាម​គេហទំព័រ​ផ្ទាល់ខ្លួន​របស់​លោក​ ​បាន​ឲ្យដឹង​ថា​ ​លោក​ធ្លាប់​ទទួល​បានការ​សិក្សា​រយៈពេល​ប្រាំមួយ​ខែ​ ​ពីរ​បៀ​បថ​ត​រូប​ ​របៀប​ជួសជុល​ម៉ាស៊ីន​ថត​ ​និង​ផ្តិត​រូប​ជាដើម​នៅ​ឯ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​ដែល​ហេតុនេះ​ហើយដែល​ទំនង​ធ្វើឲ្យ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​បាន​ចាត់តាំង​រូបលោក​ជា​អ្នកថតរូប​អ្នកទោស​នៅ​មន្ទីរ​ ​ស២១​ ​នេះ​។​ ​មិន​ត្រឹមតែ​ថត​នៅតែ​ក្នុង​គុក​ទួល​ស្លែង​នោះ​ទេ​ ​លោក​ក៏​ត្រូវ​បាន​អង្គការ​កោះហៅ​ទៅ​ថតរូប​ពី​សកម្ម​ភាព​ផ្សេង​ៗ​នៅ​តាម​តំបន់​នានា​នៅ​ទូទាំង​ប្រទេស​ផង​ដែរ​ ​ដែល​នេះ​ហើយ​បាន​ផ្តល់​ឱកាស​ឲ្យ​លោក​បាន​ជួប​និង​បានឃើញ​ដោយ​ផ្ទាល់​នូវ​រាល់​ថ្នាក់ដឹកនាំ​ខ្មែរក្រហម​។​ ​ការងារ​ស្នូល​របស់​លោក​ញ៉ែម​ ​អេ​នរួម​មាន​ថតរូប​អ្នកទោស​គុក​ទួល​ស្លែង​ ​ផ្តិត​រូបថត​ ​លាយថ្នាំ​ ​លាង​ស្វី​ល​ ​ថតកុន​ ​បញ្ចាំងកុន​ ​គូរផែនទី​ ​ជួសជុល​ម៉ាស៊ីន​ថត​ហើយ​មានការ​ងារ​ជាច្រើន​ទៀតផង​។​ ​លោក​ក៏បាន​រៀបរាប់​ផង​ដែរ​ ​ថា​ ​នៅពេល​ថតរូប​អ្នកទោស​ ​និង​ថ្នាក់ដឹកនាំ​កំ​ពូល​ៗ​មេ​ខ្មែរ​ក្រ​ហម​ម្តង​ៗ​មានការ​ផ្ទៀងផ្ទាត់​និង​ប្រុងប្រយ័ត្ន​ខ្ពស់​បំផុត​ ​ដូចជា​ករណី​ ​សេ​រ៉េ​ពន្លឺ​ ​សេ​រ៉េ​ម៉ែត្រ​ ​សេ​រ៉េ​ល្បឿន​ ​និង​ការប្រើ​ភ្លើង​ជំនួយ​ជាដើម​ ​បើសិន​ពេល​ថត​ខ្វះខាត​ចំណុច​ណាមួយ​ ​វា​សុទ្ធតែ​ជា​រឿង​គ្រោះថ្នាក់​ដល់​ជីវិត​ ​ពេលនោះ​វិន័យ​តឹងតែង​ណាស់​មិន​អាច​ប្រហែស​បាន​ឡើយ​។​ ​នៅ​ឆ្នាំ​ ​២០០៥​ ​លោក​បាន​ក្លាយជា​អភិបាលរងស្រុក​អន្លង់វែង​ ​នៃ​ខេត្ត​ឧត្តរមានជ័យ​ ​រហូតដល់​ឆ្នាំ​ ​២០១៥​ ​លោក​ក៏​លាលែង​ពី​តំណែង​នេះ​ហើយ​ងាក​មក​ប្រឡូក​ក្នុង​ការងារ​សង្គម​រហូតមកដល់​សព្វថ្ងៃ​៕

Thousands of photos showing prisoners at Tuol Sleng prison and photos of leaders of Democratic Kampuchea They are posted on social media and in some exhibition booths, most of which are made by former photographers. Tuol Sleng Mr. Nhem En, since the action The prison captains, photographs of the inmates and many other photographs taken between 1971 and 1979 were taken by him Nhem En has saved tens of thousands of books to serve as a historical documentary for the next generation of Cambodians. The 59-year-old also wants to serve as a clinic to locate Capture his portfolio in order to attract national and international tourists who want to better understand the three-year-old regimes 8 Month and 20 days. This department could be set up under his organization’s label ” Anlong Veng Historical Tourism Development Organization. “However, to be able to help For this department, Mr. Nhem En an has to file a document to obtain authorization from the Royal Government and make further contributions. Embassies also said that if there were support from relevant institutions, the department May appear in Siem Reap, a high potential area Also, the 2,000-square-foot photo will be properly placed and there are more photos Matches are also merged into large banners.