យើងប្រយុទ្ធលើកទំនប់ជីកប្រឡាយ


ជាសកម្មភាពលើកទំនប់ ជីកប្រឡាយនៅទូទាំងប្រទេស គ្រប់ភូមិភាគ តំបន់ ស្រុកនិងសហករណ៍ នៅភូមិភាគ បច្ចឹម ភូមិភាគនិរតី ភូមិភាគពាយ័ព្យ ភូមិភាគឦសាន ភូមិភាគបូពា៌ ភូមិភាគកណ្តាល និងគ្រប់តំបន់ទូទាំងប្រទេស។ល។

ខ្ញុំបាទញ៉ែមអេន និងមិត្តរួមក្រុមការងារ បានដើរថត សកម្មភាពជាច្រើនរបស់ប្រជាជនកម្ពុជា សម័យនោះ ឃើញសកម្មភាពជាច្រើនដែលព៌ណនារាប់មិនអស់ បានឃើញថាប្រជាជនអង្គការបានតម្រូវពលកម្មពេញទំហឹងមែន លើកទំនប់ជីកប្រឡាយ ទាំងយប់ទាំងថ្ងៃ ខ្ញុំបាទមើលទៅការសម្រាករបស់ប្រជាជនបានតិចណាស់ កន្លែងខ្លះខ្ញុំបានទៅថតកុន ។
នេះសបញ្ជាក់ឲ្យឃើញថាពលរដ្ឋបាក់កម្លាំង គ្រុឌទ្រោមសុខភាពហូបចុកមិនគ្រប់គ្រាន់ ដែលធ្វើមនុស្សឈឺ​ និងស្លាប់ច្រើននៅទូទាំងប្រទេស ដោយខ្វះខាតសំខាន់បំផុត ពេលនោះគឺសេវាផ្គត់ផ្គង់នឹងត្រួតសុខភាពប្រជាពលរដ្ឋសំខាន់ជាងគេ នឹងពិសេសខ្វះថ្នាំដង្កូវ និងអាហារទទួលទានមិនគ្រប់តែម្តង ដែលធ្វើឲ្យបាក់កម្លាំងប្រជាពលរដ្ឋ ។
( នេះហើយការដឹកនាំ មាគ៌ាបក្សដ៏ឆ្អិនឆ្អៅ និង មាគ៌ាដឹកនាំ ប្រធានមួយ )

Activities of building dykes in all regions, districts, districts and cooperatives in the western part of the western region, northwestern regions, northwestern regions, northeastern, eastern, central and all regions of the country.
I am Nhem En and colleagues have taken a lot of activities of the people of Cambodia, seeing many activities that have countless colors have seen that the people of the organization have demanded full labor, building the canal digging canal day and night I looked down to the rest of the people, somewhere I went to the movie.
This indicates that the people are weak and tired of poor healthcare, making people sick and dying nationwide because of the most inadequate supply at the moment, the supply of health care to the people, especially the lack of larvae and food. Not all of the time that weakens the people.
(This is the Path of the Path and the Way of the Leader)

សូមបងប្អូនជនរួមជាតិអធ្យាស្រ័យផង ក្នុងការប្រែភាសាបើមានខ្វះខាតក្នុងចំណុចណា សូមបងប្អូនរិះគន់ក្នុងការស្ថាបនាផង ។