ជីវិតរបស់ខ្ញុំបាទ ញ៉ែមអេន


ជីវិតរបស់ខ្ញុំបាទ ញ៉ែមអេន ( Nhem En My life – Nhem En )

ខ្ញុំបាទ ញ៉ែមអេនសូមជម្រាបជូនបងប្អូនជនរួមជាតិនៅក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថាពិសេសបំផុតសំដៅទៅដល់ប្អូនៗសិស្សានុសិស្ស និស្សិត បញ្ញវ័ន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ យុវជន យុវនារី ដែលចូលចិត្តតាមដានប្រវត្តិសាស្ត្រ របបខ្មែរក្រហម ហើយកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលធ្វើឱ្យប្រទេសជាតិអន្តរាយគ្រប់ស្ថាប័នរដ្ឋស្មើរនឹងសូន្យ។

ក្នុងនាមខ្ញុំបាទញ៉ែម អេន ជាអតីតអ្នកថតរូបនៅគុកទួលស្លែង បានរួចជីវិត១ម៉ឺនលានសំណាង ហើយការចាប់ផ្តើមធ្វើការជាជាងថតរូបអ្នកទោសពាក់កណ្តាលឆ្នាំ១៩៧៦ ចាប់ផ្តើមកាន់ម៉ាស៊ិនថតម៉ាក Rolleicord ផលិត នៅប្រទេសអាលីម៉ង់ និងម៉ាក yashica ផលិត នៅប្រទេស ជប៉ុន និងមានម៉ាស៊ិនជាច្រើនម៉ាកទៀត ខ្ញុំឱ្យព្រះនាមម៉ាស៊ិនថតពេជ្ឈឃាត។

មានសំណួរគេសួរខ្ញុំថាតើមូលហេតុអីបានជាលោកដាក់ឈ្មោះថាម៉ាស៊ិនថតពេជ្ឈឃាតខ្ញុំបាទបានឆ្លើយសំណួរទៅបរទេសវិញថា មូលហេតុដែលដាក់ឈ្មោះម៉ាស៊ិនថតពេជ្ឈឃាតនេះ ពីព្រោះអី អ្នកទោស ដែលគេសម្លាប់នៅគុក

ទួលស្លែង នៅមុខ camera​ នេះទាំងអស់ ។ល។ ការធ្វើការជាជាងថតរូបនៅគុកទួលស្លែងនេះមានការប្រុងប្រយ័ត្នខ្ពស់ណាស់ ពេលថតម្តងៗ មិនដែលឱ្យខូច មិនដែលឱ្យមានបញ្ហា បើសិនជាខូច ឬថតអត់ជាប់ ឬក៏បាត់រូបថត  ច្បាស់ជាគ្រោះថ្នាក់ដល់ជីវិតមិនខានឡើង ហើយការបំពេញ កាតព្វកិច្ច ការងារស្នូលការងារនេះត្រូវយកតាមបច្ចេកទេស ដែលខ្ញុំបាទញ៉ែមអេន បានទៅរៀននៅប្រទេសចិនប្រជាមានិតចិន ដែលខ្ញុំបាទបានទៅរៀនអស់រយៈ៦ខែ ពេលថតរូបអ្នកទោសម្តងនិងថ្នាក់ដឹកនាំកម្ពូលៗមេខ្មែរក្រហមមានការផ្តៀតផ្តាត់និងប្រុងប្រយ័ត្នខ្ពស់បំផុត ដូចជាករណី សារេពន្លឺ សារេម៉េត្រ សារេល្បឿន និងការប្រើផ្លាស់ បើសិនពេលថតខ្វះខាតចំណុចណាមួយ វាសុទ្ធតែជារឿងគ្រោះថ្នាក់ដល់ជីវិត ពេលនោះវិន័យតឹងតែងណាស់មិនអាចប្រហែសបាន ។ល។..មានបន្តទៀត….

I’m nhem en to inform our compatriots in and outside of the country to know that the best one is for students, students, professors, teachers, young men who love to follow the history of the Khmer Rouge and Democratic Kampuchea 3 years 8 In the 20th day of the national day, the state institutions are completely destroyed.
As a former prisoner, Nhem En was a tens of thousands of lucky survivors, and starting to work as a prisoner photographer in mid-1976, he started a German-made Rolleicord brand and a yashica brand. Japan, and many other Mexican brands, I have the name of Master Sentinel.

There was a question I was asked why, why did you name the seaman? I replied to the question of why the name of this prisoner is executed, because the prisoners who were killed at Tuol Sleng in front of the camera. Etc. Working as a photographer at Tuol Sleng is extremely careful when shooting, never broken, does not cause problems, if it is damaged or stuck, or disappeared, the photograph is certainly deadly and filling. The core task of this task was to use the technique I Nhem En to study in the People’s Republic of China where I went to school for six months when taking pictures of the prisoner. And the leadership of the Khmer Rouge, the Khmer Rouge have the highest dedication and cautions, such as the case of light, saramma, speed, and the use of shifts when shooting, lacking any point, it is very dangerous to life, so strict discipline can not be neglected. Etc., etc